Toyota Hilux Champ ២០២៤ មុខដូចឡង់គ្រីស័រ ត្រៀមចេញលក់នៅថៃ

[ទីផ្សារបរទេស] នៅឯប្រទេសថៃ បានបញ្ចេញរថយន្តរបស់ត្រកូល IMV របស់ Hilux ម៉ូដែលថ្មីឆ្នាំ២០២៤ រថយន្ត Toyota Hilux Champ ជាមួយមុខមាត់ផ្នែកខាងមុខកាត់ទៅរថយន្តបងធំ Land Cruiser ហើយក៏មានជម្រើស Option មានភ្លើង LED ផងដែរ។ សម្រាប់រថយន្តម៉ូដែលនេះ ត្រូវបានផលិតឡើងជារថយន្តដែលមានតម្លៃទាបជាងគេបំផុត ក្នុងត្រកូល Hilux ដែលមានគ្រឿងតុបតែងច្រើនជម្រើសប្រភេទ ដើម្បីបំពេញតម្រូវការលើការប្រើប្រាស់ មិនថាដឹង មិនថាជាការរកសុីនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះត្រូវបានផលិតឡើងសម្រាប់ទីផ្សារប្រទេស ដោយមានប្រភេទតួរខ្លីមានប្រវែងសរុប ៤ ៩៧០ម.ម៉ និងប្រភេទវែងបំផុតមានប្រវែងសរុប ៥ ៣០០ម.ម៉។ វិស្វករក្រុមហ៊ុនតូយ៉ូតាបានបន្ថែមរន្ធដោតនៅទីតាំងផ្សេងៗនៃតួរឡាន ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តអាចផ្លាស់ប្ដូរតាមបំណង ដោយភ្ជាប់នូវប្រភេទផ្សេងគ្នានៃផ្នែកបន្ទាប់បន្សំ។ Toyota ប្រទេសថៃ បានលើកឡើងពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ជាង ១០០មុខ ដែលអាចផ្លាស់ប្តូរ Hilux Champ ទៅជារថយន្តអាជីវកម្មធន់ស្រាល (LCV) សម្រាប់តម្រូវការគ្រប់ប្រភេទ។

ផ្នែកខាងក្នុងនៃ Hilux Champ ត្រូវបានរចនាឡើងប្រភេទមួយបាំង ទ្វា២ មានកៅអី ២នៅក្នុងកាប៊ីនខាងមុខ លេងការរចនាយ៉ាងសាមញ្ញ ដោយពណ៍ហៃឡាយទឹកក្រូច លេងខ្មៅច្រើន គ្មានអេក្រង់កំសាន្តដោយអ្នកបើកបរមានតែកុងទ័រសម្រាប់ការបើកបរ គ្មានកន្លែងសារ៉េម៉ាសុីនត្រជាក់ឡូយៗនោះឡើយមានតែការបង្វិលដៃ ដោយបានចម្លងការរចនាជារថយន្តបែបផ្សងព្រេង រឹងមាំដូចឡង់គ្រស័របែបក្លាស់ស្ស៉ីក មើលទៅស្អាតម្យ៉ាង និងសំបូរទៅដោយកន្លែងដាក់សំភារៈតូចៗច្រើនកន្លែង។

រថយន្តមួយនេះផ្តល់ជម្រើសម៉ាស៉ីន ៣ប្រភេទគឺម៉ាសុីនសាំងចំណុះ ២,០លីត្រ ផលិតកម្លាំងបាន ១៣៧សេស កម្លាំងបង្វិល ១៨៣ញូតុនម៉ែត្រ ម៉ាស៉ីនសាំងចំណុះ ២,៧លីត្រ ផលិតថាមពលកម្លាំង ១៦៤សេស កម្លាំងបង្វិល ២៤៥ញូតុនម៉ែត្រ និងម៉ាសុីនម៉ាស៊ូត ២,៤លីត្រ ផលិតថាមពលកម្លាំង ១៤៨សេស កម្លាំងបង្វិល ៣៤៣ញូតុនម៉ែត្រ ជាប្រភេទបើកបរប៉ុង១ វិលកង់ក្រោយ RWD ទាំងអស់ និងផ្តល់ជម្រើសទាបបំផុតជាលេខដៃ ៥វគ្គ និង ២ជម្រើសទៀតលេខអូតូ ៦វគ្គស្វ័យប្រវត្តិ។ រថយន្ត Hilux Champ នឹងមានតម្លៃចាប់ពី ១៣ ០៦៥ដុល្លារ ទៅ ១៦ ៤២៥ដុល្លារ សម្រាប់ទីផ្សារប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម