គិតមិចដែរ បើ Ford ផលិតរថយន្ត Mini Bronco ដើម្បីប្រកួតប្រជែងជាមួយ Suzuki Jimny

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មានការលេចឡើងនៅរូបភាពរបស់រថយន្ត Ford Mini Bronco ដែល​បាន​រចនា​ដោយលោក Naoto Kobayashi ​ត្រូវបានគេរំពឹងថា ​ផលិតឡើង​សម្រាប់​ឆ្នាំ​ម៉ូដែល ២០៣០ ដើម្បីប្រកួតប្រជែងជាមួយរថយន្ត Suzuki Jimny ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅមើលទៅស្រដៀងទៅនឹងរថយន្ត Suzuki Jimny ដែលមានទ្វារ ២ ជាមួយប្រវែងគន្លាតកង់មុខ-ក្រោយខ្លី នឹងផ្តោតលើការបើកបរបែបផ្សងព្រេង និង Off-road ។ ដោយនៅផ្នែកខាងមុខ ឃើញមានសងខាងជាមួយចង្កៀងប្រភេទ LED រចនាថ្មីប្លែកជាមួយឡូហ្គោ Ford នៅចំកណ្តាល ថាសកង់ត្រូវបានរចនាជាមួយពណ៌ខ្មៅ និងប្រាក់ស្រោបដោយសំបកកង់ក្រាស និងផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED ដែលរចនាដូចគ្នាទៅនឹងផ្នែកខាងមុខជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ លោក Kobayashi ក៏បានបង្ហាញពីផ្នែកខាងក្នុងរបស់ Mini Bronco ផងដែរ ដែលមើលទៅដូចទៅនឹងរថយន្ត​​បច្ចុប្បន្ន​​ ដោយ​មាន​អេក្រង់​ធំមួយ​ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន​​ឌីជីថល និង​អេក្រង់​កំសាន្ត ដៃចង្កូតរចនាថ្មីដែលមមានលក្ខណៈពិសេសផងដែរ ។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការ Rendering របស់អ្នកឌីស្សាញប៉ុណ្ណោះ គេនៅមិនទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុនផលិតរថយន្ត Ford នឹងពិចារណាក្នុងការ​ផលិត​រថយន្ត Ford Mini Bronco នេះឬអត់នោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម