គិតមុខ គិតក្រោយ ពេលនេះ Toyota សម្រេចថា ខ្លួននឹងមិនផ្តោតខ្លាំងលើការផលិតរថយន្តអគ្គិសនីនោះទេ​ តែផលិតរថយន្ត PHEV ជំនួសវិញ

ជិត ៣ ទស្សវត្សរ៍ បន្ទាប់ពីចេញលក់រថយន្ត Prius ដែលជារថយន្តកូនកាត់សាំង-អគ្គិសនី ពេលនេះ ក្រុមហ៊ុន Toyota បាននិយាយថា រថយន្តទាំងអស់ក្នុងត្រកូល Toyota និង Lexus គឺនឹងអភិវឌ្ឍន៏ខ្លាំងទៅលើរថយន្តកូនកាត់ Plug-in hybrid ខ្លួននឹងមិនផ្តោតខ្លាំងលើការផលិតរថយន្តអគ្គិសនីនោះទេ​ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុន Toyota ។

ប្រធានក្រុមហ៊ុនតូយ៉ូតា លោក Akio Toyoda បាននិយាយកាលពីខែមករាថា លោកជឿជាក់ថាចំណែកទីផ្សារសកលនៃរថយន្តអគ្គិសនីនឹងកើនឡើងត្រឹមតែ ៣០ភាគរយ តែប៉ុណ្ណោះ ហើយខ្លួន​នឹងជំនួសមកវិញនូវយុទ្ធសាស្ត្រ “ពហុកោណ” ដែលរួមបញ្ចូលនូវការផលិតរថយន្តអគ្គិសនីី រួមជាមួយនឹងរថយន្តកូនកាត់ រថយន្តអ៊ីដ្រូសែន និងបច្ចេកវិទ្យាផ្សេងៗទៀតដែលមិនទាន់លេចចេញជាសក្តានុពលនៅឡើយ។ មួយវិញទៀត ក្រុមហ៊ុនមួយនេះទំនងជានឹងបោះបង់ចោលកំណែរថយន្តអគ្គិសនី ហើយផ្តោតសំខាន់សម្រាប់តែរថយន្តប្រើម៉ាសុីនសាំង និងរថយន្តកូនកាត់ តែប៉ុណ្ណោះ។ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផលិតរថយន្តនេះ មានគោលបំណងពង្រឹងជំហរបស់ខ្លួននៅក្នុងទីផ្សាររថយន្តសកល។ លើសពីនេះ ពួកគេបាននិយាយបន្ថែមទៀតថា ការលក់រថយន្តកូនកាត់នឹងជួយឲពួកគេសន្សំប្រាក់បានរាប់ពាន់លានដុល្លារក្នុងការចំណាយលើការបង់ថ្លៃពន្ធ និងបញ្ហាផ្សេងៗទៀតជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទស្សនៈវិស័យរបសក្រុមហ៊ុន Toyota បានមើលឃើញថា ទីផ្សាររថយន្តកូនកាត់របស់ខ្លួនមានការរីកចម្រើនខ្លាំងជាងមុន ដោយសារតែក្នុងឆ្នាំ២០១៨ ទីផ្សាររថយន្តកូនកាត់មានត្រឹមតែ ៩ភាគរយ ប៉ុណ្ណោះ ប៉ុន្តែបើគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ វាកើនឡើងដល់ ៣៧ភាគរយ ហើយពួកគេរំពឹងវានឹងបន្តកើនឡើងដល់ ៥០ភាគរយ ក្នុងឆ្នាំ២០២៥។ ជំរាបថា ការលក់រថយន្តកូនកាត់របស់ Toyota នៅអាមេរិក បើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានកើនឡើង ៦៦ភាគរយ បើធៀបនឹង ២ឆ្នាំមុន ដែលស្មើនឹង ៤៣៨ ៨៤៥ គ្រឿង ហើយការលក់រថយន្តអគ្គិសនីវិញមានត្រឹមតែ ១៥ ១០៧ គ្រឿងប៉ុណ្ណោះ។

បើយោងតាមប្រភពខាងលើ រថយន្តកូនកាត់ដំបូងទំនងជា Corolla plug-in hybrid ដែលទំនងជានឹងវាយលុកទីផ្សារក្នុងប្រទេសចិននៅឆ្នាំ២០២៦ និងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧៕

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Toyota មិនទាន់កំណត់ថ្ងៃកំណត់សម្រាប់ការផលិតរថយន្ត Hybrid ទាំងអស់នោះទេ ហើយម៉ូដែលមួយចំនួនដូចជា Pickups និង Economy Cars អាចនឹងចំណាយពេលយូរជាងនេះ ដោយសារកត្តាប្រែប្រួលតម្លៃ។ បន្ថែមពីលើនេះ ក្រុមហ៊ុន Toyota ក៏នៅតែមានគោលបំណងបំប្លែងការប្រើប្រាស់រថយន្តសុាំងចំនួន ៣០ភាគរយ ទៅជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ផងដែរ។

គួរឲដឹងថា ក្រុមហ៊ុន Toyota ធ្លាប់បានប្រកាសពីគម្រោងវិនិយោគចំនួន ៣៥ ពាន់លានដុល្លារនៅក្នុងការបើករោងចក្រអាគុយនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០៣០ ដែលមានខ្សែផលិតកម្មចំនួន ១៤ និងមានសមត្ថភាពផលិតអាគុយប្រចាំឆ្នាំបាន ៣០ ជីហ្គាវ៉ាត់ម៉ោង (GWh)។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Toyota និង Lexus មានរថយន្តចំនួន ៣១ ម៉ូឌែល ដែលក្នុងនោះ ៨ ម៉ូឌែល ជារថយន្ត​កូនកាត់​ហើយ​ ៨ ម៉ូឌែលទៀត ជារថយន្តម៉ាសុីនសាំង​ តែការលក់រថយន្ត Plug-in Hybrid របស់ក្រុមហ៊ុន Toyota មានទំនោរថ្លៃជាងតែ ៥ ឫ ៦ ពាន់ដុល្លារប៉ុណ្ណោះ បើធៀបនឹងម៉ូឌែលប្រើសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម