
[បរទេស] បន្ទាប់ពីបង្ហាញខ្លួនជាគំរូនៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 កន្លងមក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Chery Rely R08 ប្រភេទភីកអាប់ខ្នាតធំ ហើយនឹងត្រៀមចេញនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ នៅប្រទេសចិន ។
Chery Rely R08 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ ជំនួយដោយន Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៣ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។ លើសពីនេះ ជម្រើសប្រើម៉ាស៊ីនសាំង និងអគ្គិសនីសុទ្ធ EV នឹងអាចមាននៅពេលខាងមុខ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ គឺមានភាពះហាប់ណែន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ក៏ដូចជាប្រើថាសកង់ស្រោបសំបកក្រាសប្រភេទ Off-road ជាដើម ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ L2 ADAS ដែលបញ្ចូលនៅមុខងារជាច្រើនទៀតផងដែរ ៕