[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ ដើម្បីប្រគួតប្រជែងជាមួយ Toyota Hilux និង Ford Ranger នឹងគ្រោងវៃលុកទីផ្សារអាស៊ី, អឺរ៉ុប, អាមេរិកខាងត្បូង លើកលែងតែទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ ។
ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ដែលផ្តល់ជូនថាមពលដូចជា ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ EV BEV, ប្រើប្រាស់ម៉ាស៊ីន Plug-in hybrid ចំណុះ ១,៥ លីត្រ និងប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងចំណុះ ២,០ លីត្រ ។
ទាកទងនៅនឹងការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខមួយផ្ទាំងធំរចនាជារាងដុំពេជ្រ ជាប់សងខាងដោយចង្កៀងមុខ LED រចនាបែប Unique ព្រមទាំងថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED ជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងបច្ចេកវិទ្យាមួយចំនួនទៀតត្រូវបានយកចេញពីរថយន្ត Chery Omoda 5 ផងដែរ ៕