ឡានអគ្គិសនីសុទ្ធ Dongfeng Fengxing Thunder តម្លៃតែជិត ២មុឺនដុល្លារ នៅទិផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់នៃរថយន្ត Dongfeng Fengxing Thunder ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៦ ៤៧៨ ដុល្លារ ដល់ ៣១ ៥៩៦ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតនៅលើគ្រោងឆ្អឹង EMA-E platform មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦៨០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម ដោយបានឌីស្សាញឡើងមានលក្ខណៈបែពស្ព័រ ជាមួយប៉ាណាបិទជិត សំណុំចង្កៀងមុខ LED ទំហំធំ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមទាំងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងដូចគ្នាទៅនឹងរថយន្ត Dongfeng T5 Evo ដោយមានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមចូលគ្នាជាអេក្រង់ភ្លោះ គាំទ្រដោយប្រព័ន្ធ FuturLink4.0, កៅអីស្បែកមុខងារខ្យល់-កំដៅនិងម៉ាស្សាជាដើម ។

Dongfeng Fengxing Thunder បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបាន ៣០-៨០% ប្រើរយៈពេល ៣៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម