[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Lamore ស៊េរីឆ្នាំ ២០២៤ ជាគូប្រជែងរបស់ Honda Civic ជំនាន់ថ្មី ដែលមានតម្លៃលក់ចាប់ពី ១១ ៧៧៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Ark architecture មានប្រវែងតួខ្លួនសរុប ៤៧៧០ មម ទទឹង ១៨៤០ មម កំពស់ ១៤៤០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៦៥ មម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង Turbocharged អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៥-៦លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
Changan Lamore មានការឌីស្សាញបែបស្ព័រ ដោយបានបំពាក់ប៉ាណាគ្មានស៊ុបបែប Dot matrix grille ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តោតទៅលើភាពប្រណិត ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់បង្ហាញព័ត៌មាន touchscreen ទំហំធំ គាំទ្រដោយឈីប build-in MTK 8666 8-core CPU ក៏ដូចជាប្រព័ន្ធដោយសំឡេង និងកាម៉េរា ៣៦០ដឺក្រេផងដែរ ៕