គូប្រជែង Aston Martin Vantage ចេញលក់លើទីផ្សារប្រទេសវៀតណាមផ្លូវការ

កាលពីថ្ងៃទី ២១កន្លងទៅ ក្រុមហ៊ុន Ferrari បានធ្វើការប្រកាសចេញលក់នូវរថយន្ត Ferrari Roma លើទីផ្សារប្រទេសវៀតណាមជាផ្លូវការ ជាមួយតម្លៃចាប់ពី ៩០០ ០០០ដុល្លារ។

រថយន្តនេះមានប្រវែងសរុប ៤ ៦៥៦មម, ទទឹងប្រវែង ១ ៩៧៤មម, កម្ពស់ ១ ៣០១មម, ប្រវែងពីកង់មុខ ដល់ កង់ក្រោយ ២ ៦៧០មម និងទម្ងន់ ១ ៥៧០គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ferrari Roma ដំណើការដោយម៉ាស៊ីនចំណុះ ៣,៩លីត្រ twin-Turbo V8 មានកម្លាំង ៦១២សេះ និងកម្លាំងរមួល ៧៥៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-clutch ៨វគ្គអូតូ។ វាអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៤វិនាទី និងមានល្បឿនអតិបរមា ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់រូបរាងផ្នែកខាងក្រៅ Roma ត្រូវបានឌីស្សាញឡើងតាមលក្ខណ: Aerodynamic និងបំពាក់ជាមួយប៉ាណា Retro យ៉ាងទាក់ទាញ និង Daytime Running Lights របស់វា ស្ថិតនៅចន្លោះចង្កៀងមុខ ដែលមានរូបរាង Slim រួមជាមួយចង្កៀងប្រើប្រាស់ជាមួយអំពូល Matrix LED។

រីឯផ្នែកខាងក្នុង បំពាក់ជាមួយអេក្រង់បង្ហាញទំហំ ១៦អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨,៤អ៊ីញ និងដៃចង្កូត Flat-Bottomed ស្រោបដោយស្បែកប្រណិត និងកាបូន រួមជាមួយប៊ូតុងមុខងារប្រភេទ Touch Sensitive។ បន្ថែមពីនេះ Roma បានភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យា Manettino ជាមួយជម្រើសបើកបរចំនួន ៥ជម្រើស និងប្រព័ន្ធ Ferrari Dynamic Enhancer dynamic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម