គូប្រជែង Ford Everest មកពីក្រុមហ៊ុនចិន ចេញលក់នៅទីផ្សារអូស្រ្តាលីតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Motor បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG Maxus D90 ឬហៅថា LDV D90 ស៊េរីឆ្នាំ ២០២៥ សម្រាប់ឈ្មោះនៅទីផ្សារអូស្រ្តលី ជាមួយតម្លៃលក់ចាប់ពី ៥១ ០៤២ ដុល្លារ ។

LDV D90 ដំណើរការដោយម៉ាស៊ីនជំនួយដោយសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៤១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Mid-size SUV នេះមានប្រវែងតួខ្លួនសរុប ៥ ០៤៦ ម.ម ទទឹង ២ ០១៦ ម.ម កំពស់ ១ ៨៧៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាថ្មឥតប្រើខ្សែចំនួន ២ ទីតាំងជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម