តម្លៃ និងលក្ខណៈសម្បត្តិនៃរថយន្ត Lucid Air ប្រភេទ Base Option ត្រូវបានប្រកាសឲ្យដឹង ដែលរថយន្តនេះគ្រោងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនាឆ្នាំ ២០២២ ខាងមុខនេះ។
រថយន្ត Lucid Air ប្រភេទ Base នឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនមួយ ដែលមានកម្លាំង ៤៨០សេះ ប៉ុន្តែអតិថិជនក៏អាចជ្រើសរើសយក Option ម៉ូទ័រអគ្គិសនីពីរដែលមានភ្ជាប់ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន។ ប្រភេទ Base នេះមានការប៉ាន់ស្មានថាអាចបើកបរបានចម្ងាយ ៦៥៣គីឡូម៉ែត្រ ហើយនឹងមានតម្លៃចាប់ពី ៧៧ ៤០០ដុល្លារ ដែលតម្លៃនេះចុះនៅសល់ ៦៩ ៩០០ដុល្លារ ប្រសិនបើបូកបញ្ចូលប្រាក់ជំនួយពីរដ្ឋាភិបាល។
អតិថិជនអាចធ្វើការកក់រថយន្ត Lucid Air ប្រភេទ Base នេះដោយតម្រូវឲ្យកក់ប្រាក់ចំនួន ៣០០ដុល្លារ។ អតិថិជនដែលធ្វើការកក់ក៏នឹងទទួលបានការសាកភ្លើងនៅស្ថានីយសាកភ្លើង Electrify America រយៈពេល ៣ឆ្នាំផងដែរ។
មានមួយប្រភេទទៀតឈ្មោះថា Lucid Air Touring ដែលមានតម្លៃចាប់ផ្ដើមពី ៩៥ ០០០ដុល្លារ។ វាមានរយៈចម្ងាយបើកបរ ៦៥៣គ.ម ដូចគ្នា ប៉ុន្តែមានមកជាមួយស្រាប់នូវម៉ូទ័រអគ្គិសនីពីរអាចផលិតកម្លាំងបាន ៦២០សេះ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន៕