[បរទេស] ក្រុមហ៊ុន GM បានធ្វើការប្រកាសថាពីគម្រោងចុងក្រោយនៃការផលិតរថយន្ត Chevrolet Camaro ជំនាន់ទី ៦ នឹងបញ្ចប់ជាផ្លូវការបន្ទាប់ពីឆ្នាំ ២០២៤ ជាមួយនឹងផលិតកម្មដែលមានកំណត់ “Collector’s Edition” សម្រាប់ឆ្នាំម៉ូដែល ២០២៤ ផងដែរ។
ក្នុងនោះ លោក Scott Bell អនុប្រធានក្រុមហ៊ុន Chevrolet បាននិយាយថា “ខណៈពេលដែលយើងមិនទាន់ប្រកាសអ្នកស្នងតំណែងភ្លាមៗនៅពេលនេះទេ ហើយនេះក៏មិនមែនជាចុងបញ្ចប់របស់ Camaro ឡើយ។” អ្វីដែលសំខាន់នោះ គឺត្រូវរង់ចាំមើលទាំងអស់គ្នា ។
ក្រុមហ៊ុន Chevrolet បានឲ្យដឹងថារថយន្ត Camaros ម៉ូដែលចុងក្រោយនឹងចាប់ផ្តើមផលិតនៅរោងចក្រ Lansing Grand River Assembly Plant នៅខែមករាឆ្នាំ ២០២៤ ។ ដូចដែលបានបញ្ចាក់នោះ ក្រុមហ៊ុន Chevrolet នឹងផ្តល់ជូនម៉ូដែលពិសេស នោះគឺ Chevy Collector Edition មិនបានបញ្ចេញព័ត៌មានលម្អិតអំពីរថយន្តនៅឡើយទេ ប៉ុន្តែអាចប្រើបានជាកញ្ចប់សម្រាប់ម៉ូដែល RS, SS និង ZL1 សម្រាប់ឆ្នាំ ២០២៤។
ជាមួយគ្នានេះ ក្រុមហ៊ុន Chevrolet បាននិយាយនថា ឈ្មោះ “Camaro” នឹងបន្តត្រូវបានប្រើនៅក្នុងរថយន្តស៊េរីប្រណាំងដូចជា NASCAR, IMSA, SRO, NHRA និង Supercars Championship ជាដើម៕