គំរូឡានអគ្គិសនី Honda CI-MEV អាចបើកបរដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Honda CI-MEV ប្រភេទអគ្គិសនីខ្នាតតូចកៅអី ២ បំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតទី ៤ ( Level 4 autonomous driving system ) ជាលើកដំបូងនៅឯពិពរណ៌រថយន្ត Japan Mobility Show 2023 នៅប្រទេសជប៉ុន ។

Honda CI-MEV ​បាន​បំពាក់ដោយបច្ចេកវិទ្យា Cooperative Intelligence (CI) របស់ Honda និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត ៤ ដែលអាចធ្វើដំណើរទៅកាន់គោលដៅដោយសុវត្ថិភាពដោយមិនចាំបាច់មានការគ្រប់គ្រងពីអ្នកបើកបរ ដោយផ្អែកនៅការប្រើកាមេរ៉ាខាងក្រៅដែលបានបំពាក់នៅជុំវិញរថយន្ត ដើម្បីចាប់សញ្ញាពេលមានឧបសគ្គដូចជា រថយន្ត កង់ អ្នកថ្មើរជើង និងច្រើនទៀត ប៉ុន្តែក្នុងករណីដែលចង់បើកបរដោយខ្លួនឯង ក៏មានភ្ជាប់មកជាមួយដៃចង្កូតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរដា បច្ចុប្បន្ននេះ ក្រុមហ៊ុន Honda មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីថាមពលអគ្គិសនីរបស់ CI-MEV នៅឡើយទេ ប៉ុន្តែត្រូវបានគេនិយាយថានឹងបំពាក់ដោយអាគុយ Honda Mobile Power Pack e: ដែលអាចផ្លាស់ប្តូរដោយខ្លួនឯងបាន ផ្តល់នៅភាពងាយស្រួលក្នុងការសាកថ្ម។ លើសពីនេះ ក៏​អាច​ឲ្យ​រថយន្តបន្ត​ប្រើ​បាន​​ដោយ​មិន​ចាំ​បាច់​រង់ចាំ​ការ​សា​ថ្ម​ដូច​រថយន្ត​អគ្គិសនី​ដទៃ​ទៀត​ដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម