[ក្នុងស្រុក] ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយ ថារថយន្តដែលត្រូវបាននាំចូលជាផ្លូវការដោយក្រុមហ៊ុនតូយ៉ូតានៅទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន គឺសុទ្ធសឹងតែប្រភេទម៉ាស៊ីនចំហេះក្នុងប៉ុណ្ណោះ ចាប់តាំងពីខ្នាតតូច ដល់ខ្នាតធំ រួមទាំងរថយន្តភីកអាប់ផងដែរ។ ហើយក៏មានបងប្អូនយើងជាច្រើនបានរង់ចាំ និងសួរថាពេលណា ក្រុមហ៊ុនតូយ៉ូតានាំរថយន្តប្រភេទកូនកាត់ ឬ HEV មកលក់ផ្លូវការ ខណ:ប្រទេសជិតខាងកំពុងទទួលបានការចាប់អារម្មណ៍ជាមួយជម្រើសរថយន្តប្រភេទកូនកាត់នេះ។
ជាមួយការទន្ទឹងរង់ចាំ កាលពីប៉ុន្មានថ្ងៃនេះកន្លងទៅក្រុមហ៊ុនតូយ៉ូតាបានផ្តល់នូវភាពភ្ញាក់ផ្អើល ជាមួយការអោយតម្រុយនៃការនាំចូលផ្លូវការនូវរថយន្តប្រភេទកូនកាត់ ឬ HEV ដំបូងមកកាន់ទីផ្សារស្រុកយើង។ ហើយថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការប្រកាសពីការទទួលការកក់ជាផ្លូវការនៃរថយន្តប្រភេទថ្មីរបស់ខ្លួន នោះគឺរថយន្ត Toyota Yaris Cross HEV ដែលនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន ក៏ដូចជាការបើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ ជាមួយតម្លៃ ៤៣ ៥០០ដុល្លារ សម្រាប់ប្រភេទ Monotone (មួយពណ៌) និង Two tone (ដំបូលខ្មៅ) ៤៣ ៩០០ដុល្លារ។
ទាក់ទងទៅនឹងលក្ខណ:ពិសេស យោងតាមការបង្ហោះឡើងពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថា មានការខុសគ្នាទៅលើលក្ខណ:ពិសេសមួយចំនួន ដោយមានបន្ថែមនូវ 𝐎𝐩𝐭𝐢𝐨𝐧 ខ្ពស់ទៀត ដូចជាដំបូលបើកប្រភេទ Panoramic Roof និងកាំមេរ៉ា 360ដឺក្រេជាដើម។
រីឯម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT និងមានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម។
តើបងប្អូនយល់យ៉ាងណាដែរ ពីម៉ូឌែលថ្មីប្រភេទកូនកាត់ដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មួយនេះ? ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:៖
- ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 222 451
- សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎
- សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
- សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟑
- សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
- សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
- សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟒𝟗
- Telegram: Toyota Cambodia Officail
- Facebook Page: Toyota Cambodia