Toyota Yaris Cross ឆ្នាំ ២០២៤ មុខមាត់ថ្មី តម្លៃលក់ចាប់ផ្តើមតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មីបន្ថែម នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ១៣ ០៤៣ ដុល្លារ ដល់ ១៧ ៥៨៥ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

Toyota Yaris Cross ត្រូវបានដាក់បញ្ចេញជាលើកដំបូងនៅក្នុងឆ្នាំ ២០២០ ដោយក្នុងឆ្នាំ ២០២៤ ទទួលការរចនានៅផ្នែកខាងក្រៅថ្មី អេក្រង់កំសាន្តត្រូវបានផ្លាស់ប្តូរថ្មី ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ navigation system ព្រមទាំងទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ទទួលបានជម្រើសម៉ាស៊ីន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ១
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម