ចេញតម្លៃហើយ កូនរថយន្តអគ្គិសនីរបស់ Honda តម្លៃចាប់ពីជាង ៣ ម៉ឺនដុល្លារ

Honda e ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​​របស់ Honda ផលិត​លក់​លើ​ទីផ្សារ​ បាន​កំណត់​តម្លៃ​លក់​ចាប់​ពី​ប្រមាណ ៣២ ៥០០ ដុល្លារ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​​នៅ​ចក្រភព​អង់គ្លេស​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣២ ២៨០ ដុល្លារ។

រថយន្ត​នេះ​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Frankfurt Motor Show ដែល​​អាច​ទាក់ទាញ​ចិត្ត​អតិថិជន​ ៤ ម៉ឺន​នាក់​ធ្វើ​ការ​កក់​ទិញ ហើយ​វា​នឹង​ចេញ​ពី​រោងចក្រ​ដំបូង​នៅ​អំឡុង​​ដើម​ឆ្នាំ ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda e មាន​ប្រភេទ Base ប្រើ​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ ១៣៤ សេះ ហើយ​មាន​ប្រភេទ Advance កម្លាំង ១៥២ សេះ។ ទាំង​ពីរ​ប្រភេទ​នេះ​បាន​ថាមពល​ពី​អាគុយ​ចំណុះ ៣៥,៥ គីឡូវ៉ាត់​ម៉ោង ដែល​អាច​បើកបរ​បាន​ចម្ងាយ​ ២២០ គ.ម ពេល​សាក​ពេញ។

Honda e ទ្រាំទ្រ​នឹង​ការ​សាក​ភ្លើង​បាន​លឿន​ ដែល​មាន​ការ​អះអាង​ថា​អាច​សាក​ដល់ ៨០% ក្នុងពេល​ត្រឹម ៣០ នាទី។ លើ​រថយន្ត​នេះ​មាន​មុខងារ​ទំនើបៗ​ដូច​ជា​​​ប្រើ​កាមេរ៉ា​សម្រាប់​មើល​ចំហៀង​ជំនួស​កញ្ចក់​ធម្មតា, ប្រព័ន្ធ​សំឡេង​កម្រិត​ខ្ពស់ និង​មុខងារ​ជំនួយ​ចូល​ចត​ជា​ដើម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម