ចេញតួលេខផ្លូវការ ឡានភីកអាប់អគ្គិសនី Rivian R1T សាកម្ដងជិះបាន ៥០០គីឡូម៉ែត្រ

ស្ថាប័នឯករាជ្យ EPA បានប្រកាសថារថយន្ត Rivian R1T នឹងអាចបើកបរបានចម្ងាយ ៣១៤ម៉ាយ ដែលស្មើប្រមាណ ៥០៥គីឡូម៉ែត្រ សម្រាប់ប្រភេទ Launch Edition ដែលមានបំពាក់អាគុយចំណុះ ១៣៥kWh។

ដោយឡែកស្ថាប័ន EPA ក៏បានបង្ហាញចេញរយៈចម្ងាយបើកបរសម្រាប់រថយន្ត R1S ដែលរំពឹងថាចេញលក់នាឆ្នាំក្រោយផងដែរ ដោយមានបំពាក់អាគុយដូចគ្នាប៉ុន្តែវាអាចបើកបរបានចម្ងាយ ៣១៦ម៉ាយ ខុសគ្នាចំនួន ២ម៉ាយ ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថារថយន្ត R1T ត្រូវបានក្រុមហ៊ុនបញ្ជាក់ថាវានឹងចេញលក់នៅខែកញ្ញានេះនៅលើទីផ្សារសហរដ្ឋអាមេរិក ក្រោយពីបានពន្យារពេលអស់ជាច្រើនលើក។ ប្រសិនបើចេញលក់ខែនេះមែន វានឹងក្លាយជារថយន្តភីកអាប់អគ្គិសនីដំបូងគេដែលមានលក់ជាសាធារណៈ។

ឆាប់ៗខាងមុខនេះវានឹងត្រូវរងការប្រកួតប្រជែងពីគូប្រកួតខ្លាំងៗដូចជារថយន្ត Ford F-150 Lightning, GMC Hummer EV និងរថយន្ត Tesla Cybertruck ផងដែរ ដែលបច្ចុប្បន្នរថយន្តទាំងអស់នេះនៅមិនទាន់មានរយៈចម្ងាយបើកបរផ្លូវការចេញដោយស្ថាប័ន EPA នៅឡើយទេ គឺមានតែរយៈចម្ងាយប៉ាន់ស្មានរបស់ក្រុមហ៊ុនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម