ចេញហើយ! ម៉ូតូ Kymco Xciting S400 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco បានបញ្ចេញនូវម៉ូតូ Xciting S400 ស៊េរីឆ្នាំ២០២២ ជាប្រភេទម៉ូតូ Big Scooter បានបង្ហាញនៅឯពិព័រណ៍ EICMA Show នាពេលថ្មីៗនេះ។

សម្រាប់ម៉ូតូ Kymco Xciting S400 បានបំពាក់នូវចង្កៀងមុខ LED និង អំពូលលំអរពេលថ្ងៃ DRL។ បន្ថែមពីនេះវាក៏មានកុងទ័រឌីជីថល, កន្លែងផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាព និងប្រព័ន្ធភ្ជាប់ម៉ូតូនឹងទូរស័ព្ទតាមរយៈ Bluetooth ដើម្បីបង្ហាញផែនទីរុករកជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kymco Xciting S400 ប្រើប្រាស់ម៉ាស៊ីន Liquid Coolded ទំហំ ១ស៊ីទ្បាំង ចំណុះ ៤០០ សេសេ ផលិតកម្លាំង ៣៦សេះ និងកម្លាំងរមួល ៣៩.១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ V-belt ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Kymco Xciting S400 មិនទាន់បានប្រកាសជាផ្លូវការនៅទ្បើយទេ។ ប៉ុន្តែត្រូវបានគេរំពឹងថានឹងបង្ហាញពេលឆាប់ៗនេះ រួមទាំងផែនការទីផ្សារថាម៉ូឌែល​នេះ​នឹង​លក់​នៅ​ប្រទេស​ណា​ខ្លះ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម