ចេញហើយ! រថយន្ត​ SUV កម្លាំងខ្លាំងជាងគេក្នុងលោក

រថយន្ត​ Rezvani Tankស៊េរី​ឆ្នាំ ២០២០ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ដោយ​មាន​ការ​កែ​ប្រែ​រូបរាង​ថ្មី ហើយ​វា​មាន​តម្លៃ​ចាប់​ពី ១៥៥ ០០០ ដុល្លារ​សម្រាប់​ប្រភេទ Base, តម្លៃ ២៩៥ ០០០ ដុល្លារ​សម្រាប់​ប្រភេទ​ការពារ​គ្រាប់ Tank Military Edition និង​តម្លៃ ៣៤៩ ០០០ ដុល្លារ សម្រាប់​ប្រភេទ​ Tank X ដែល​​ជំនាញ​ខាង​បើក​ផ្លូវ​ពិបាក។

រថយន្ត​ Tank ស៊េរី​ថ្មី​មាន​ជម្រើស​ម៉ាស៊ីន​ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង​ ដូច​មាន​លើ​រថយន្ត Dodge Demon ប៉ុន្តែ​បាន​កែ​សម្រួល​ឲ្យ​មាន​កម្លាំង​ខ្លាំង​ជាង​មុន ពោល​អាច​ផលិត​កម្លាំង​បាន​​លើស​ពី ១០០០ សេះ សម្រាប់​ប្រភេទ Tank Military Edition។ ជា​មួយ​តួ​លេខ​នេះ Rezvani និយាយ​ថា​រថយន្ត Tank ស៊េរី​ថ្មី​គឺ​ជា​រថយន្ត SUV កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ចំពោះ​រថយន្ត Tank ប្រភេទ​ធម្មតា​មាន​ជម្រើស​ម៉ាស៊ីន​ Turbo ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ២៨៥ សេះ, ម៉ាស៊ីន​ ៣,៦ លីត្រ ៦ ស៊ីឡាំង​ កម្លាំង ២៨៥ សេះ និង​ ម៉ាស៊ីន​ ៦,៤ លីត្រ ៨ ស៊ីឡាំង​ កម្លាំង ៥០០ សេះ បូក​រួម​ម៉ាស៊ីន​ម៉ាស៊ូត​កម្លាំង ២៨៥ សេះ​ផង​ដែរ។ ចំពោះ​ប្រភេទ​ Tank Military Edition នៅ​មាន​​ជម្រើស​ម៉ាស៊ីន​មួយ​ទៀត​ផ្ដល់​កម្លាំង​បាន ៥០០ សេះ មាន ៨ ស៊ីឡាំង។

គួរ​ដឹង​ថា​ក្រុមហ៊ុន Rezvani នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​រថយន្ត​ដល់​អតិថិជន​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម