ឡាន SUV រថក្រោះចេញថ្មីស៊េរី ២០២០ ម្ដងនេះថែមកម្លាំងដល់ ១០០០ សេះ

រថយន្ត​ Rezvani Tank ស៊េរី​ថ្មី​ឆ្នាំ ២០២០ គ្រោង​នឹង​បង្ហាញ​វត្តមាន​ឆាប់ៗ​នេះ ហើយ​មុន​ការ​ប្រកាស​ចេញ​នេះ គេ​បាន​​ដឹង​ដំណឹង​សំខាន់ៗ​ខ្លះ​ទាក់ទង​នឹង​រថយន្ត ដែល​​គេ​ឲ្យ​ឈ្មោះ​ថា “រថយន្ត​រថក្រោះ” នេះ។

Rezvani Tank ស៊េរី​ថ្មី​ នឹង​មាន​ប្រើ​ប្រាស់​រូបរាង​ថ្មី​ទាំង​ស្រុង មិន​ប្រើ​ប្រាស់​ផ្នែក​​ពី​ម៉ូដែល​ចាស់​នោះ​ទេ។ បន្ថែម​ពី​នេះ​វា​នឹង​មាន​បំពាក់​ម៉ាស៊ីន​ ៦,២ លីត្រ Supercharged ចំនួន ៨ ស៊ីឡាំង ដែល​មាន​ដូច​នៅ​លើ Dodge Challenger SRT Demon ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​បំផុត ពោល​អាច​បង្កើត​កម្លាំង​ដល់ ១០០០ សេះ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះ​មាន​ន័យ​ថា​ ពេល​រថយន្ត​ Tank ស៊េរី​ថ្មី​នេះ​លេច​មុខ​នៅ​សប្ដាហ៍​ក្រោយ វា​នឹង​ក្លាយ​ជា​រថយន្ត SUV ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​លើ​ផែនដី។ ការ​ចេញ​លក់​រថយន្ត​មហា​កម្លាំង​នេះ នឹង​ចាប់​ផ្ដើម​នៅ​ចន្លោះ​ខែ​ធ្នូ ២០១៩ ដល់​ខែ​មីនា ឆ្នាំ ២០២០។ ចំពោះ​តម្លៃ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​រថយន្ត Tank ស៊េរី​មុន​មាន​តម្លៃ​ចាប់​ពី ១៦៥ ០០០ ដុល្លារ ដល់ ២៩៥ ០០០ ដុល្លារ​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម