ចេញហើយ សន្សំសំចៃណាស់! MG ZS ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ប្រើ Hybrid តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត MG ZS ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៧ ៧០០ដុល្លារ ក្នុងទីផ្សារចក្រភពអង់គ្លេស។

MG ZS ជំនាន់ទីថ្មីនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid HEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ១,៨៣គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ១៩៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD  និងមានកម្រិតសុីប្រេង ១លីត្រ ក្នុងចម្ងាយ ២៤គីឡូម៉ែត្រ(ទីក្រុង)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានភាពស្ព័រដែលត្រូវបានឌីស្សាញឡើងជាមួយប៉ាណាមុខទំហំធំល្មមអបដោយចង្កៀងមុខ-ក្រោយ LED រាងស្លីម ដៃទ្វារប្រភេទ Flush-door ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៧អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដោយអេក្រង់កុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ GPS navigation, Android Auto និង Apple CarPlay ក៏ដូចជា ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ ប្រព័ន្ធអូឌីយ៉ូ 6 គ្រាប់ កៅអីស្បែកពណ៌ខ្មៅ និងប្រព័ន្ធជំនួយអ្នកបើកបរស្ដង់ដារឈុត MG Pilot ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម