Honda នឹងបញ្ចេញម៉ូតូ ៤ ម៉ូឌែលសម្រាប់ទីផ្សារអាមេរិកខាងជើង

[ទីផ្សារបរទេស] យោងតាមចុះផ្សាយរបស់សារព័ត៌មាន greatbiker ថាក្រុមហ៊ុនផលិតម៉ូតូជប៉ុន Honda នឹងធ្វើការប្រកាសចេញលក់ម៉ូតូ ៤ ម៉ូឌែលសម្រាប់ទីផ្សារនៅតំបន់អាមេរិកខាងជើង។

១. Honda Grom បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled នឹងភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ អ្វីដែលពិសេសនោះម៉ូតូនេះបានបំពាក់ជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយផងដែរ។ ដោយទ្បែកចំពោះម៉ូតូនេះមានជម្រើស ៤ ពណ៍ និងតម្លៃចាប់ពី ៣ ៤៩៩ ដល់ ៣៧៩៩ ដល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. Honda Rucks ជាម៉ូតូប្រភេទ Scooter ដែលមានរូបរាងស្រដៀងគ្នានឹង Zoomer X ហើយប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៤៩សេសេ ទំហំ ១ស៊ីទ្បាំង, ប្រព័ន្ធស្អំប្រេង Liquid-Cooled និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។ ខណៈដែលម៉ូតូ Scooter នេះមានជម្រើស ៣ ពណ៍ និងមានតម្លៃចាប់ពី ២ ៨៩៩ ដុល្លារ។

៣. Honda Trail ឬ CT 125 ប្រភេទម៉ូតូចង្កឹះលេខ ដែលម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនសាំងស្រដៀងគ្នានឹង Honda Grom, Monkey និង Supercup C125 ជាមួយនឹងចំណុះសាំង ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ប្រអប់ចង្កឹះលេខ ៥ វគ្គ។ ហើយតម្លៃរបស់ម៉ូតូនេះគឺ ៣ ៩៩៩ ដុល្លារ។

៤. Honda CRF300L Rally ប្រភេទម៉ូតូចង្កឹះលេខខ្នាតធំ លក្ខណៈពិសេសរបស់ម៉ូតូនេះងាយស្រួលធ្វើដំណើរតាមផ្លូវជាតិ ឬ Off-Roads ជាដើម។ ខណៈដែលប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៨៦សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled។ ហើយអ្វីកាន់តែទំនើបនោះម៉ូតូ Honda CRF300L Rally បានបំពាក់ជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ កម្រិតខ្ពស់ស្តង់ដាររបស់ Honda ។ សម្រាប់ម៉ូតូ Honda CRF300L Rally មានជម្រើស ២ ម៉ូឌែល គឺ Standard និង ABS Version តម្លៃចាប់ពី ៦ ០៩៩ ដល់ ៦ ៣៩៩ ដុល្លារ សម្រាប់ទីផ្សារ នៅក្នុងតំបន់អឹរ៉ុប និងសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម