ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Sedan ប្រណីតរបស់ខ្លួន ម៉ូដែល Kia K9 ជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលទទួលបានការឌីហ្សាញចង្កៀងមុខ លេងស្ទីលតាមញញួរ Thor។
បង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៨ រថយន្ត Kia K9 ត្រូវបានគេឌីហ្សាញ និងអាប់ដេតឲ្យកាន់តែប្រណីត និងទំនើប មើលទៅរឹតតែទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនកូរ៉េខាងលើនេះ មិនទាន់បានបង្ហាញឲ្យឃើញនូវកាប៊ីនខាងក្នុងរបស់ K9 នៅឡើយទេ។
មិនតែប៉ុណ្ណោះ Kia ក៏មិនទាន់បានលម្អិតអំពីម៉ាស៊ីនរបស់វាដែរ ប៉ុន្តែរថយន្ត Kia K8 ឆ្នាំមុន មានផ្តល់ជម្រើសប៉ុងមួយ និងប៉ុងពីរ ក៏ដូចជាជម្រើសម៉ាស៊ីនមួយចំនួនផងដែរ។ ក្នុងនោះ ប្រភេទម៉ាស៊ីនធំ គឺចំណុះ ៥,០លីត្រ V8 មានកម្លាំង ៤១៩សេះ ព្រមទាំងជម្រើសម៉ាស៊ីន V6 ដែលមានកម្លាំងចន្លោះពី ២៥០សេះ និង ៣១១សេះទៀតផង។
យ៉ាងណាមិញ ក្រុមហ៊ុន Kia ក៏មិនទាន់បានបង្ហាញឲ្យដឹងពីតម្លៃនៃម៉ូដែល K9 ឆ្នាំ២០២២ នេះដែរ ដូច្នេះយើងមានតែរង់ចាំមើលព័ត៌មានលម្អិតបន្ថែមទៀតប៉ុណ្ណោះ៕