ចេញហើយ! Honda Accord ជំនាន់ថ្មី រូបរាងថ្មីទាំងស្រុង ប្រើប្រាស់ម៉ាស៊ីន Hybrid ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញតម្លៃនៅរថយន្ត the all-new Honda Accord ជំនាន់ទី ១១ ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង បន្ថែមនៅបច្ចេកវិទ្យាថ្មី មាន ៦ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៨ ៣៩០ ដុល្លារ ដល់ ៣៨ ៩៨៥ ដុល្លារបូករួមទាំងថ្លៃដឹកជញ្ចូននៅទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត Honda Accord ជំនាន់ទី ១១ ថ្មី ផ្តោតលើការរចនាដ៏ប្រណីត ដោយប៉ាណាខាងមុខត្រូវបានរចនាថ្មី អមដោយចង្កៀងមុខថ្មី ប្រភេទ LED រាងស្លីមថ ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញ និងចង្កៀងក្រោយ LED វែងជាមួយឡូហ្គោ Honda នៅចំកណ្តាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែខាងក្នុងកាប៊ីន Accord ថ្មីនេះភ្ជាប់មកជាមួយដៃចង្កូត និងប្រអប់លេខស្រោបដោយស្បែក, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ដល់ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយបច្នេកវិទ្យា Google build-in ដែលអនុញ្ញាតិឲ្យប្រើកម្មវិធី Google Assistant, Google Map និង Google Play ជាដើម។ លើសពីនេះ ក៏មានប្រព័ន្ធ 5G Wi-Fi hotspot, ឧបករណ៍បំពងសម្លេងម៉ាក Bose ចំនួន ១២ ចំនុច, កៅអីស្បែកខាងមុខ-ក្រោយមានមុខងារកម្តៅនិងអាចលៃតម្រូវបាន ១០ ទិសដៅសម្រាប់អ្នកបើកបរ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់, កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់បែប moonroof ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda Accord ជំនាន់ថ្មីនេះ មកជាមួយម៉ាស៊ីន ២ ជម្រើសរួមមាន ម៉ាស៊ីនសាំង    ចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុងមុខ និងម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Hybrid ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២០៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Honda បាននិយាយថា រថយន្ត Honda Accord ជំនាន់ទី ១១ រូបរាងថ្មីទាំងស្រុងនេះនឹងចាប់ផ្តើមមកដល់អាគារចែកចាយនៅសហរដ្ឋអាមេរិកក្នុងខែនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម