ចេញហើយ! Kia EV9 សេរ៊ីឆ្នាំ២០២៥ តម្លៃខ្ទង់ ៥មុឺនដុល្លារជាង សាកម្តងរត់បានជិត ៥០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្តអគ្គិសនី Kia EV9 សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV កៅអី ៣ ជួរខ្នាតធំ​ ជាមួយតម្លៃលក់ចាប់ពី ៥៤ ៩០០ ដុល្លារ ដល់ ៧៣ ៩០០ ដុល្លារ។

បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់ KIA EV9 សេរ៊ីឆ្នាំ២០២៥ ភ្ជាប់មកជាមួយការរចនាជាជ្រុងៗ សម្រាប់ផ្នែកខាងមុខភ្ជាប់ជាមួយប៉ាណាបិទជិត និងសំណុំចង្កៀងមុខប្រភេទ LED, កាងខាងមុខតុបតែងជាមួយក្រូម៉េ, ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ ដំបូលត្រូវបានបំពាក់ដោយបន្ទះសូឡា, កាង spoiler លយចេញក្រៅ និងសំណុំចង្កៀងក្រោយ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាសុីនវីញ KIA EV9 សេរ៊ីឆ្នាំ២០២៥ ដំណើរការដោយ៖
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបានចំនួន ២០១ និង ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានចំនួន ៣៧៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD (GT-Line) អាចផលិតកម្លាំងរមួលបានដល់ទៅ ៧០០ ញ៉ូតុនម៉ែត្រ។

ក្នុងនោះ រថយន្តនេះ ផ្តល់ជូននូវជម្រើសកញ្ជប់អាគុយទំហំ ៧៦ និង ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣៧០ ទៅ​ ៤៥១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង​ និងគាំទ្រការសាកល្បឿនលឿន ៣៥០គីឡូវ៉ាត់ ដោយសាកត្រឹមតែ ១៥នាទី ប៉ុណ្ណោះ គឺអាចជិះបានចម្ងាយ ២៤០គីឡូម៉ែត្រ។

ចំពោះនៅខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់ touchscreen ទំហំ ៥អ៊ីញ សម្រាប់បញ្ជាម៉ាសុីនត្រជាក់ កន្លែងដាក់ដបទឹក បាសសម្លេង Meridian ចំនួន ១៤ចំនុច កន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ជក់ Panoramic sunroof កៅអីក្តៅ-ត្រជាក់ និងប្រព័ន្ធជំនួយការបើកបរ Highway Driving Assist 2 និង Autonomous Driving Level 3 ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម