ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Fortuner ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ ប៉ុន្តែមិនបានផ្លាស់ប្តូរអ្វីច្រើនឡើយ ក្រៅពីប៉ាណាមុខ, ចង្កៀង និងការឌីហ្សាញកាង ព្រមទាំងបន្ថែមមុខងារពិសេសមួយចំនួនទៀត ផងដែរ។
រថយន្ត Toyota Fortuner បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ និង ២,៨លីត្រ turbo ទំហំ ៤ស៊ីឡាំង កម្លាំងពី ១៧៧ ទៅ ២០៤សេះ ហើយមានទាំងជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ រួមទាំងជម្រើសប៉ុងមួយ និងប៉ុងពីរផងដែរ សម្រាប់ទីផ្សារប្រទេសថៃ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Toyota បានបន្ថែម Fortuner ម៉ូដែលពិសេសមួយទៀត ហៅថា Fortuner Legender ដែលមានតម្លៃចន្លោះចាប់ពី ៤៩ ៤០០ដុល្លារ ទៅ ៥៨ ០០០ដុល្លារ ខណៈ Fortuner ធម្មតាមានតម្លៃចាប់ពី ៤១ ៧០០ដុល្លារ ទៅ ៤៤ ៧០០ដុល្លារប៉ុណ្ណោះ៕