មកមើលតម្លៃ Rolls-Royce Ghost ជំនាន់ថ្មីចេញលក់នៅថៃ

រថយន្ត Rolls-Royce Ghost ជំនាន់ទីពីរដែលមានការកែខៃរូបរាងថ្មីកាន់តែទាក់ទាញ និងពោរពេញដោយអំណាចនោះ ទើបបានចេញលក់ជាផ្លូវការនៅប្រទេសដែលវាមានតម្លៃចាប់ពីប្រមាណ ១,០៧ លានដុល្លារ។

តម្លៃ ១,០៧លានដុល្លារគឺសម្រាប់ប្រភេទធម្មតា ហើយសម្រាប់ប្រភេទតួខ្លួនវែងវិញគឺមានតម្លៃប្រមាណ ១,២លានដុល្លារ។ រថយន្ត Rolls-Royce Ghost ជំនាន់ថ្មីបានអភិវឌ្ឍន៍លើគ្រោងឆ្អឹងថ្មីដែលមានលក្ខណៈប្រណីត និងរឹងមាំដូចជារថយន្ត Phantom និងរថយន្ត Cullinan ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះនៅតែមានការបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៧៥លីត្រ ១២ស៊ីឡាំង ជាប្រភេទ Twin-Turbo ដែលគួបផ្សំដោយប្រអប់លេខអូតូ៨វគ្គ, មានបច្ចេកវិទ្យាបញ្ជូនព័ត៌មានជំនួយតាមរយៈផ្កាយរណប ហើយមានការប្រើប្រាស់ GPS សម្រាប់ត្រួតពិនិត្យផ្លូវ ដើម្បីឲ្យរថយន្តនេះបានត្រៀមខ្លួនជាមុនសម្រាប់ស្ថានភាពផ្លូវខាងមុខ។

ម៉ាស៊ីន ១២ស៊ីឡាំងរបស់រថយន្តនេះអាចផលិតកម្លាំងបាន ៥៦៣សេះ ដែលវាមានសមត្ថភាពអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,៨វិនាទី ជាមួយនឹងល្បឿនអតិបរមា ២៥០គ.ម/ម៉ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម