ចេញហើយ! Yamaha Ego Gear 125 បានបង្ហាញខ្លួនផ្លូវការ​ តម្លៃសមរម្យ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ Ego Gear 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត និងងាយស្រួលជិះក្នុងក្រុង។

សម្រាប់ម៉ូតូ Ego Gear 125 បានបំពាក់នូវចង្កៀងមុខ LED, កុងទ័រឌីជីថល និងរន្ធសាកថ្មទូរស័ព្ទជាដើម។ បន្ថែមពីនេះមានទំហំបណ្តោយ ១,៨៧០ មម, ទទឹង ៦៨៥ មម និងកម្ពស់ ១,០៦០ មម ។ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤.២ លីត្រ និងទម្ងន់ ៩៥ គីឡូក្រាមផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Ego Gear 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៩,៣៨ សេះ និងកម្លាំងរមួល ៩,៦ ញ៉ូតុនម៉ែត្រ ។

Yamaha Ego Gear 125 បានបំពាក់ផ្នែកខាងមុខជាមួយប៊ូម Telescopic ខណៈដែលខាងក្រោយប៊ូមរ៉ឺស័រ ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៨០/៨០-១៤M/C និងក្រោយទំហំ ១០០/៧០-១៤M/C ជាដើម។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha Ego Gear 125 ស៊េរីឆ្នាំ២០២២ មានតម្លៃ ១,២៧០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសម៉ាទ្បេស៊ី៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម