ស្ងាត់ៗ! Yamaha បញ្ចេញម៉ូតូ Scooter ស៊េរីថ្មី ដើម្បីប្រកួតប្រជែងនឹង Click 160

[ទីផ្សារបរទេស] ក្រុមហ៊ុនYamaha បានធ្វើការបញ្ចេញម៉ូតូ Aerox 160 ស៊េរីឆ្នាំ ២០២២ ដែលរូបរាងស្អាត ម៉ាស៊ីនថ្មី និងបំពាក់នូវគ្រឿងទំនើបច្រើន សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូានេស៊ី។

សម្រាប់ម៉ូតូ Yamaha Aerox 160 ត្រូវបានផលិតទ្បើងដើម្បប្រកួតប្រជែងជាមួយ Honda Click 160 ដែលទើបនឹងចេញលក់នៅក្នុងប្រទេសថៃកន្លងទៅនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះម៉ូតូ​ Yamaha Aerox 160 រចនាទ្បើងរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ជាមួយភ្លើងជួយបំភ្លឺពេលថ្ងៃ, កុងទ័រឌីជីថលប្រភេទ LCD អាចភ្ជាប់ជាមួយនឹងមុខងារ Y-Connect, រន្ធសាកថ្មទូរស័ព្ទ និង Smart key ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ខណៈដែលម៉ូតូ Yamaha Aerox 160 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៥៧ សេសេ ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ១៥,៣សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT

ម៉ូតូ Yamaha Aerox 160 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាមួយទ្បើយបញ្ជាក់អំពីតម្លៃរបស់ម៉ូតូនេះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម