វីរុសកូរ៉ូណាកំពុងបន្តរីករាលដាលនៅសហរដ្ឋអាមេរិក ដោយមានមនុស្សស្លាប់ចំណួន ៣៦នាក់ ហើយអ្នកឆ្លងដល់ទៅ ១ ២១៥នាក់ហើយ។
COVID-19 បានជះឥទ្ធិពលដល់ក្រុមហ៊ុន និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរួចទៅហើយ ខណៈអ្នកវិភាគជឿជាក់ថា ក្រុមហ៊ុនលក់រថយន្តនឹងទទួលរងគ្រោះខ្លាំង។
អ្នកជំនាញបានរំពឹងថា ចំនួនលក់រថយន្តនៅសហរដ្ឋអាមេរិក អាចធ្លាក់ចុះ ៩% នៅឆ្នាំ២០២០ នេះ មកសល់ត្រឹមតែ ១៥,៥លានគ្រឿងប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩ អាចលក់បាន ១៧,១លានគ្រឿង។
មិនតែប៉ុណ្ណោះ គេក៏រំពឹងថា ចំនួនលក់រថយន្តនៅទូទាំងពិភពលោកធ្លាក់ចុះពី ៩០,៣លានគ្រឿងក្នុងឆ្នាំ២០១៩ មកសល់ត្រឹមតែ ៨៤,៤លានគ្រឿងប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២០ នេះ៕