[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Mustang ស៊េរីឆ្នាំ ២០២៤ ជាមួយនឹងតម្លៃលក់គ្រោងបញ្ចេញនៅសប្តាហ៍ក្រោយ ហើយការបើកទទួលការកក់នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២៣ ។
គួរឲ្យដឹងថា រថយន្ត Mustang ដែលបានរចនាឡើងវិញបានបង្ហាញពីការពេញនិយម ហើយរថយន្ត Mustang GT ស៊េរីឆ្នាំ ២០២៤ ដំបូងត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅ ៤៩០ ០០០ ដុល្លារកាលពីចុងឆ្នាំនេះ ប៉ុន្តែម៉ូដែលធម្មតានឹងមកដល់រដូវក្តៅនេះហើយមានតម្លៃសមរម្យជាងដែលមានតម្លៃចាប់ពី ២៧ ៧៧០ ដុល្លារ។
ក្រៅពីការរចនាម៉ូដថ្មីទាំងស្រុង រថយន្ត Mustang ស៊េរីឆ្នាំ ២០២៤ មានការកែលម្អផ្នែកខាងក្នុងជាមួយនឹងគ្រឿងបរិក្ខាគុណភាពខ្ពស់ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៊ីញជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣១៥ សេះ និងកម្លាំងរមួល ៤៧៤ ញ៉ុតុនម៉ែត្រ ។
លើសពីនេះ អតិថិជនក៏នឹងអាចទទួលបានម៉ាស៊ីន Coyote ចំណុះ ៥,០ លីត្រ V8 ជំនាន់ទី ៤ ដែលមានកម្លាំង ៤៨០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ខណះប្រព័ន្ធ active valve exhaust system ជួយបង្កើនកម្លាំងដល់ ៤៨៦ សេះ និងកម្លាំងរមួល ៥៦៦ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ Ford ក៏ផ្តល់ជូននៅម៉ូដែល Dark Horse variant ជំនួសម៉ូដែល Mach 1 ៕