ជោគជ័យខ្លាំង BYD Atto 3 លក់បានលើសពី ១ លានគ្រឿង នៅទូទាំងពិភពលោក

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅក្នុងប្រទេសចិន បានប្រកាសឲដឹងហើយថា បន្ទាប់ពីបានចំណាយពេលសរុបអស់ចំនួន ១ ៣៩១ ថ្ងៃ ពេលនេះ ពួកគេបានសម្រេចនូវការលក់រថយន្ត SUV ប្រទេសអគ្គិសនី BYD Atto 3 របស់ខ្លួន បានចំនួនលើសពី ១ លានគ្រឿងហើយ នៅក្នុងទីផ្សារទូទាំងពិភពលោក។

ក្នុងនោះ រថយន្តនេះ បានប្រកាសចាប់ផ្តើមដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិនកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមឈ្មោះ Yuan Plus ជាមួយតម្លៃលក់ខ្ទង់តែ ១មុឺនដុល្លារ ប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ BYD Atto 3 គឺមានវត្តមាននៅប្រទេសជាង ១១០ប្រទេសហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា BYD Atto 3 គឺជារថយន្តម៉ូដែលទី ៣ ក្នុងត្រកូលរាជវង្ស Dynasty ដែលលក់បានលើសពី ១ លានគ្រឿង បន្ទាប់ពីម៉ូដែល BYD Song និង Qin ហើយវាអាចរត់បានចម្ងាយខ្ទង់ពី ៤៣០ ទៅ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម