រថយន្តអគ្គិសនី GMC Sierra Denali កម្លាំង ១០០០សេះ បង្ហាញខ្លួននៅឆ្នាំក្រោយ

ការប្រកួតប្រជែង​រថយន្ត​ភីកអាប់អគ្គិសនី​កំពុង​ឡើង​កម្តៅ​ខណៈ​ដែល GMC បាន​បញ្ចេញ​វីដេអូខ្លីៗ​ដំបូង​របស់​រថយន្តប្រើអគ្គិសនី Sierra Denali EV ដោយគ្រោងនឹងដាក់បង្ហាញនៅឆ្នាំក្រោយ រថយន្តភីកអាប់ប្រណិតអគ្គិសនីនឹងមានការរចនាប្លែកពីគេ ដែលមានលក្ខណៈដូចគ្នាតិចតួចជាមួយការវិវឌ្ឍន៍ថ្មីរបស់រថយន្ត Sierra ស៊េរីឆ្នាំ ២០២២។

ផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដែលព័ទ្ធអមជុំវិញដោយអំពូលបំភ្លឺ LED និងឡូហ្គូ GMC នៅចំកណ្តាល យ៉ាងទាន់សម័យ ក្រៅ​ពី​ភ្លើង យើង​អាច​មើល​ឃើញ​ប្រព័ន្ធ aerodynamic នៅខាងមុខមានលក្ខណៈជា angular accents ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលព័ត៌មានកំពុងតែរក្សាទុកបានយ៉ាងជិត ដោយក្រុមហ៊ុននេះគ្រាន់តែបាននិយាយថា Sierra Denali អគ្គិសនីទាំងអស់នឹងវិវឌ្ឍបន្ថែមទៀតនូវបច្ចេកវិទ្យា សមត្ថភាព និងការច្នៃប្រឌិតពិសេសដែលអ្នករំពឹងទុកទៅលើ GMC ខណៈម៉ូដែលនេះនឹងប្រើជាមួយគ្រោងឆ្អឹង Ultium platform ហើយត្រូវបានផលិតឡើងជាមួយនឹង GMC Hummer EV នៅ Factory Zero ។

មិនមានពាក្យបញ្ជាក់ពីលក្ខណៈជាក់លាក់នោះទេ ប៉ុន្តែរថយន្ត Hummer ប្រហែលជាមានតម្រុយខ្លះៗ ដោយរថយន្តភីកអាប់នេះនឹងត្រូវបាននូវជម្រើសប្រភេទម៉ូទ័រចំនួន ២ (dual-motor) និងម៉ូទ័រ៣ (tri-motor) ដែលមានកម្លាំង ៦២៥ សេះ, ៨៣០ សេះ និង ១០០០​ សេះ អាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម