ឈ្មោះក៏កប់ មុខក៏ប្លែក! Nissan បញ្ចេញរូបភាពថ្មីនៃភីកអាប់បងប្អូន Navara សម្រាប់ទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zhengzhou Nissan នៅក្នុងប្រទេសចិនបានធ្វើការដាក់បញ្ចេញនៅរូបភាពរថយន្ត Nissan Rich 7 ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកំណើត មុនពេលបង្ហាញខ្លួនជាដំបូងនៅឯពិព័រណ៍រថយន្ត Beijing Auto Show ក្នុងខែមេសា ឆ្នាំ ២០២២។

រថយន្ត Nissan Rich 7 ត្រូវបានរចនាឡើងផ្អែកលើរថយន្ត Navara ជាពិសេសបានបំពាក់នៅប៉ាណាខាងមុខឌីស្សាញប្លែក, ចង្កៀងមុខប្រភេទ LED Projector និងភ្លើងបំភ្លឺពេលថ្ងៃ, អំពូលកាត់អ័ព្ទយកលំនាំតាមរូបរាងខ្លា និងការតុបតែងដោយថ្នាំលាប metallic និង matt chrome។ លើសពីនេះ ក៏មានការរចនាទៅលើឈ្នាន់ចំហៀងពណ៌ខ្មៅ ដំឡើងដំបូលបើក roof rack ខ្មៅ និងរបារពណ៌ខ្មៅនៅខាងក្រោយរថយន្តភីកអាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីននៃរថយន្តនេះ ត្រូវបានរចនាឲ្យកាន់តែប្រណីតជាងមុន ដោយផ្តោតលើផាសុកភាពដែលតុបតែងជាមួយនឹងឈើ, ឧបករណ៍បញ្ជាបញ្ឈរនៅកណ្តាលជាមួយនឹងអ៊ីនធឺណិតថ្មីនៃរថយន្ត ក៏ដូចជាមុខងារ remote start និង remote lock, ការបញ្ជាដោយសំឡេង, ប្រព័ន្ធ GPS និងកៅអីអ្នកបើកបរការលៃតម្រូវថាមពល ៨ទិស។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Nissan Rich 7 ដំណើរការដោយទាំងសាំង និងម៉ាស៊ូតចំណុះ ២,៣ លីត្រ turbo diesel ផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ទាំង​ប្រព័ន្ធ​ two-wheel drive និង four-wheel drive systems ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម