[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Fiat ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារនៅខាងក្រៅអឺរ៉ុប និងសហរដ្ឋអាមេរិក មានការលក់បានដល់ ១,៣៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៣ កើនឡើង ១២ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ដែលជាការលក់ដាច់ជាងម៉ាកស្ថិតក្រោម Stellantis ទាំងអស់ដែលមានចំនួនដល់ទៅ ១៤ម៉ាក សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។
គួរឲ្យដឹងថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Fiat នៅឯប្រទេសអ៉ីតាលីមានត្រឹមតែ ១២,៨ ភាគរយក្នុងឆ្នាំ ២០២៣ ខណៈនៅក្នុងប្រទេសទួរគីគឺកើនឡើង ១៥,៧ ភាគរយ ប្រទេសប្រេស៊ីលកើនឡើង ២១,៨ ភាគរយ រួមទាំងនៅប្រទេសអាល់ហ្សេរីកើនដល់ ៧៨,៦ ភាគរយ ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Fiat បានលក់រថយន្តបានចំនួន ៥៤២ ០០០ គ្រឿងនៅទីផ្សារអាមេរិកខាងត្បូង និងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក Fiat គឺជាម៉ាកដែលលក់ដាច់បំផុត ៥ឆ្នាំជាប់ៗគ្នាផងដែរ ។
គួរបញ្ជាក់ផងដែរថា រថយន្ត Fiat 500e គឺជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន ដោយលក់បានសរុប ២៣០ ០០០ គ្រឿងនៅក្នុងឆ្នាំ ២០២៣