ញាក់សាច់! គ្រាន់តែអាគុយរបស់ McLaren P1 មានតម្លៃស្មើរថយន្ត Porsche 911 មួយគ្រឿង

[បរទេស] រថយន្ត McLaren P1 ប្រភេទកូនកាត់ hybrid ដំបូងគេរបស់ក្រុមហ៊ុនជំនាន់ទី ២ ដែលត្រូវបានផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៣៧៥ គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក បានធ្វើការអាប់ឌេតកញ្ចប់អាគុយដែលមានតម្លៃ ១៥៦ ៧០០ ដុល្លារ ដែលស្មើនឹងតម្លៃរបស់រថយន្ត Porsche 911 Carrera 4 GTS នៅក្នុងប្រទេសសហរដ្ឋអាមេរិក ។

មិនត្រឹមតែប៉ុណ្ណោះ អាគុយនេះអាចប្រើប្រាស់បានរយៈពេល ១០ឆ្នាំ ក្នុងនោះ ដើម្បី​បញ្ជា​ទិញ​កញ្ចប់​ថ្ម​ជំនាន់​ថ្មីសម្រាប់ផ្លាស់ប្តូរ ម្ចាស់​រថយន្ត​ត្រូវ​កក់​ប្រាក់​រហូត​ដល់ ៣៥ ៧០០ ដុល្លារ ដោយតម្លៃនេះ ស្មើនឹងរថយន្តភីកអាប់ Mazda CX-30 ឬ Toyota Tacoma នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren P1 បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,៨ លីត្រ V8 Twin-Turbo និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៩១៦ សេះ និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រប្រើរយៈពេល ២,៨ វិនាទី ផ្គួបជាមួយអាគុយទំហំ ៤,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១ គីឡូម៉ែត្រ ។

គួរបញ្ជាក់ផងដែរ សម្រាប់រថយន្ត McLaren P1 ប្រភេទកូនកាត់ hybrid គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ ដែលមានតម្លៃលក់ប្រហែលជាង ១,៥លានដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម