ញាក់សាច់! ស្តេច Off-Road SUV របស់ BYD កម្លាំង ១១០០ សេះ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនយក្ស BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BYD Yangwang U8 ឬហៅថា R1 ​​​​ប្រភេទ SUV Off-Road ​ថ្មី​​មាន​ប្រវែង​ជាង ៥ ម៉ែត្រភ្ជាប់មកដោយបច្ចេកវិទ្យាទំនើបបំផុតរបស់ BYD ជាមួយតម្លៃលក់ចាប់ពី ១១០ ២៨០ ដុល្លារ ដល់ ២០៦ ៧៦៣​ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះត្រូវបានរចនាក្រោមភាសារចនាឲ្យឈ្មោះថា “Gate of Time and Space” មានបំពាក់ជាមួយចង្កៀងមុខរាងជាអក្សរ L ជាមួយអំពូលបំភ្លឺពេលថ្ងៃដែលជាការរចនាបែប Unique ជាប់សងខាងប៉ាណាមុខមានអំពូល Dot matrix និងឡូហ្គោនៅចំកណ្តាល, ថាស​កង់​ទំហំ R20 អ៊ីញ ស្រោបដោយ​សំបក​កង់​ទំហំ 275/60 ​​R20 ។ ខណៈផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED រាងជាអក្សរ L ហើយទ្វាក្រោយបើកទៅចំហៀង ត្រូវបានបំពាក់ដោយសំបកកង់ខាងក្រៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ BYD មិនបានបង្ហាញពីផ្នែកខាងក្នុងរថយន្តទេ។ ទោះយ៉ាងណាក៏ដោយ រូបថតដែលថតបានពីមុនបង្ហាញថារថយន្ត SUV នឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន full LCD និងអេក្រង់កំសាន្ត touchscreen ដៃចង្កូត three-spoke multi-function ជាដើម។

បើនិយាយពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះផលិតនៅលើគ្រោងឆ្អឹង Yisifang technology platform ថ្មីស្រឡាង មានម៉ូទ័រអគ្គិសនីចំនួន ៤ នៅលើកង់ទាំងអស់អាចផលិតកម្លាំងបានសរុប ១១០០ សេះ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ៣ វិនាទី និងបំពាក់ប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយផងដែរ។ ខណៈម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ ដល់ ៣២១ សេះ​ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ជាមួយរបៀបបើកបររួមមាន Ice & snow, fixed circle, desert slope និងបៀបបើកបរ crab mode ដើម្បីផ្តល់នៅភាពបត់បែនរបស់រថយន្តកាន់តែអស្ចារ្យនៅពេលបើកបរលើផ្លូវលំបាក ឬ off-road។

គួរបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ លោក Wang Chuanfu ដែលជាប្រធានក្រុមហ៊ុន BYD បានបញ្ចេញនៅបច្ចេកវិទ្យាបើកបរដែលត្រូវបានគេស្គាល់ថា ‘Yisifang’ ដែលជាបច្ចេកវិទ្យាត្រូវបានប្រើជាលើកដំបូងនៅក្នុង Yangwang U8 ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម