ញាក់សាច់! ឡានអគ្គិសនី Volvo EX90 ចេញលក់នៅថៃ ថ្លៃដល់ ១៣មុឺនដុល្លារ សាកម្តងរត់បាន ៦០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Volvo EX90 សេរ៊ីឆ្នាំ២០២៤ ប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ខ្ទង់ ១២០ ១២០ ដុល្លារ សម្រាប់ជម្រើស Standard និងខ្ទង់ ១៣៦ ៩២០ ដុល្លារ សម្រាប់ជម្រើស Performance នៅក្នុងទីផ្សារប្រទេសថៃ។

រថយន្តនេះ ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Standardៈ ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ៤០២សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រ ក្នុងរយះពេល ៥,៩ វិនាទី ប៉ុណ្ណោះ។
  • Performanceៈ ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ៥១០សេះ​ និងកម្លាំងរមួល ៩១០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រ ក្នុងរយះពេល ៤,៩ វិនាទី ប៉ុណ្ណោះ។

ក្នុងនោះ រថយន្តនេះ ទទួលបានកញ្ជប់អាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តមួយនេះ ទទួលបានការរចនាបែបស្ព័រ និងសុីវិល័យ ដោយមានការរចនាជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ T និងអក្សរ C ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ និង ២២អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៊ីញ អាចភ្ជាប់មុខងារប្រព័ន្ធប្រតិបត្តការរបស់ Google ដូចជា Google Maps navigation, Google Play Store apps និង Apple CarPlay បានឥតខ្សែ ព្រមទាំងប្រើប្រាស់ឧបករណ៏បច្ចេកវិទ្យាជាច្រើនដូចជា​ កាម៉េរ៉ា៣៦០ ដឺក្រេ, រ៉ាដា ៥គ្រាប់ និង ultrasonic sensors ១៦គ្រាប់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម