ញាក់សាច់! ឡាន McLaren Elva នេះ​ មានតែ ២គ្រឿងប៉ុណ្ណោះ ក្នុងប្រទេសថៃ ជាមួយតម្លៃខ្ទង់ ៦លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត McLaren បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ាក McLaren Elva ស៊េរីថ្មី ដែលត្រូវបានបង្ហាញខ្លួនជាលើកដំបូងលើពិភពលោកក្នុងឆ្នាំ ២០១៩ ជាស៊េរី Ultimate Series នៃរថយន្ត hypercar មានតែ ១៤៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិតទូទាំងពិភពលោក ដោយប្រទេសថៃទទួលបានសរុបចំនួន ២ គ្រឿង ដែលមានតម្លៃ ៦ ០៧០ ៥៤០ ដុល្លារ។

សម្រាប់រថយន្ត McLaren Elva ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​រថយន្ត​​ស្រាល​បំផុត​ដែល McLaren មិន​ធ្លាប់​មាន។ សម្រាប់ក្នុងការ​កាប៊ីនវិញ​បំពាក់ជាមួយ​​កៅអីស្ព័រចំនួន​២ និងត្រូវបានរចនាឡើងដោយប្រើប្រាស់កាបូនសរសៃទម្ងន់ស្រាល។ កៅអីត្រូវបានរចនាឡើងឲ្យខ្លីជាងធម្មតាបន្តិច ដើម្បីផ្តល់កន្លែងដាក់ជើងគ្រប់គ្រាន់សម្រាប់ងាយស្រួលចេញ និងចូល។ អតិថិជនអាចជ្រើសរើសពណ៌ និងជម្រើសកៅអី និង​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ ៦​ចំណុច​សម្រាប់​ប្រើប្រាស់​ក្នុង​ទីលាន​ប្រណាំងផងដែរ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ រថយន្ត McLaren Elva ក៏ផ្តល់នៅប្រព័ន្ធ Adaptive Dynamic Controls ដែលអាចកែតម្រូវការគ្រប់គ្រង និងថាមពលរបស់រថយន្តជាបីរបៀប Comfort, Sport និង Track អាស្រ័យលើរចនាប័ទ្មនៃស្ថានភាពការបើកបរជាក់ស្តែង។ ម៉ូដែលនេះក៏រួមបញ្ចូលជាមួយប្រព័ន្ធ 3-level Electronic Stability Control (ESC) ប្រព័ន្ធគ្រប់គ្រងស្ថេរភាព និង Variable Drift Control (VDC) ផងដែរ។ ទន្ទឹមនឹងនេះ McLaren Elva ក៏មានបំពាក់នៅប្រព័ន្ធ Active Air Management system ជាលើកដំបូង និងប្រព័ន្ធ active air brake system ដើម្បីជួយបង្កើនប្រសិទ្ធភាពកាត់បន្ថយល្បឿនផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញរថយន្តនេះបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៨ស៊ីឡាំង ផលិតកម្លាំងបាន ៨១៥ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ដែលអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ២,៨ វិនាទី បន្តឈានដល់ ២០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែរយៈពេល ៦,៨ វិនាទី និងល្បឿនអតិបរមា ៣២៦ គីឡូម៉ែត្រ/ម៉ោង។ ចំពោះកម្រិតស៊ីប្រេងជាមធ្យមរបស់រថយន្តនេះគឺ ១១,៩ លីត្រ/១០០ គីឡូម៉ែត្រ ឬប្រហែល ៨,៤ គីឡូម៉ែត្រ/លីត្រ យោងតាមស្តង់ដារធ្វើតេស្ត WLTP របស់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម