ញាក់សាច់! ឡាន McLaren Speedtail អាចរត់ដល់ល្បឿន ៤០៣គ.ម៉/ម៉

គំរូរថយន្ត McLaren Speedtail មួយគ្រឿង បើកបរដោយលោក Kenny Brack បានរត់ដល់ល្បឿនអតិបរមា នៅមជ្ឍមណ្ឌល Kennedy Space Center ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

គំរូរថយន្តស្ព័ររបស់ប្រទេសអង់គ្លេស McLaren Speedtail នេះ អាចរត់ដល់ល្បឿន ២៥០ម៉ាយ៍ក្នុងមួយម៉ោង (៤០៣គីឡូម៉ែត្រក្នុងមួយម៉ោង) ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រោយការធ្វើតេស្តរត់ផ្លូវលាតបានល្បឿនកប់រួចមក ផលិតកម្មនៃរថយន្ត Speedtails សរុបចំនួន ១០៦គ្រឿងក៏បានចាប់ផ្តើមតែម្តង នៅរោងចក្រ McLaren Production Center ក្នុងទីក្រុង Woking ប្រទេសអង់គ្លេស ហើយនឹងចេញលក់នៅខែកុម្ភៈ ឆ្នាំ២០២០។

គំរូរថយន្ត McLaren Speedtail បំពាក់ម៉ាស៊ីនសាំង-អគ្គិសនី-Hybrid លាយគ្នា ដែលមានកម្លាំងសរុប ១ ០៥៥សេះ។ វាត្រូវការពេលត្រឹមតែ ១៣វិនាទីប៉ុណ្ណោះដើម្បីរត់ដល់ល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម