[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត GMC Yukon Denali ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV ខ្នាតធំ (៨កៅអី) ជាមួយតម្លៃលក់ខ្ទង់ ១១មុឺនដុល្លារនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។
GMC Yukon Denali ស៊េរីឆ្នាំ២០២៥ មានប្រវែងតួខ្លួនសរុប ៥ ៣៣៨ ម.ម ទទឹង ២ ០៥៨ ម.ម កម្ពស់ ១ ៩៤១ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ៣ ០៧១ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៦,២ លីត្រ V8 អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ៦២៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ 4WD ។
ក្នុងនោះរថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៣ ៤៨០ គីឡូក្រាម និងអូសសណ្ណោតបានចំនួន ៣ ៥០០ គីឡូក្រាម។
សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញថ្មី មានរូបរាងហាប់ណែន និងអំណាច ដោយមានប៉ាណាទំហំ ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថ្មីទំហំ ២៤ អ៊ីញ រួមជាមួយសំបកកង់ប្រភេទ all-terrain tires រន្ធសុីមុាំងភ្លោះ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ឧបករណ៍ឌីជីថលទំហំ ១១អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ប្រព័ន្ធសម្លេង Bose ចំនួន ១៤ចំនុច អេក្រង់ HUD ទំហំ ១៥អ៊ីញ អេក្រង់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៦អ៊ីញ ចំនួន២ នៅផ្នែកខាងក្រោយ ដំបូល Panoramic sunroof ចំនួន២ រន្ធ USB កន្លែងសាកថ្មឥតខ្សែ ម៉ាសុីនត្រជាក់ ៣ចំនុច និងប្រព័ន្ធ ADAS ដ៏ច្រើនមុខងារ៕