GMC បញ្ចេញភីកអាប់អគ្គិសនីសុទ្ធ ជិះបានឆ្ងាយជាងមុន ឯតម្លៃធូរជាងមុនជិត ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali Edition 1 ស៊េរីឆ្នាំ ២០២៤ បន្ថែមនៅចម្ងាយបើកបរបានឆ្ងាយជាងមុន ១០% មានតមកលៃលក់ចាប់ពី ៩៩ ៤៩៥ បូកទាំងថ្លៃដឹកជញ្ចូន ១ ៩៩៥ ដុល្លារ ទាបជាងម៉ូដែលមុនដល់ទៅ ៧ ៥០៥ ដុល្លារ ដែលមានតម្លៃ ១០៧ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ភីកអាប់អគ្គិសនីនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៥៤ សេះ និងកម្លាំងរមួល ១០៦៣ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧០៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន សាកត្រឹម ១០នាទី អាចបើករបានចម្ងាយ ១៦១ គីឡូម៉ែត្រ ។ លើសពិនេះ បានភ្ជាបមកជាមួយ Air ride adaptive suspension ដែលអាចទម្លើង-ទម្លាក់ប៊ូមបាន ៥១ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC Sierra EV Denali Edition 1 ស៊េរីឆ្នាំ ២០២៤ ទទួលបានសមត្ថភាពកាន់តែប្រសើរឡើងដែលអាចផ្ទុកបាន ៦៥៨ គីឡូក្រាម និងអូសសណ្តោងបាន ៤៥៣៦ គីឡូក្រាម ដោយបានបំពាក់ជាមួយថាសកង់ទំហំ ២៤ អ៉ីញ រួមទាំងទ្វាឃ្លុបក្រោយបែប MultiPro Tailgate ដែលអាចឱ្យម្ចាស់រថយន្តផ្ទុករបស់ដែលមានប្រវែងវែងបានទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងពោលពេញទៅដោយភាពប្រណិត និងបច្ចេកវិទ្យាខ្ពស់ ដោយមានបំពាក់នៅកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,៨ អ៉ីញបែបបញ្ឈរ ក៏ដូចជាការតុបតែងជាឈើ, ដំបូលកញ្ចក់បែប Panoramic រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Bose ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម