[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅស្ថានីយសាកថ្មរថយន្តអគ្គិសនីសុទ្ធស្វ័យប្រវិត្តតាមរយៈមនុស្សយន្ត Huawei robotic EV Changer ដែលអាចសាករថយន្តអគ្គិសនីដោយមិនចាំបាច់អ្នកបើកបរចេញពីរថយន្ត ។
ជាមួយគ្នានេះ តាមវីដេអូបបានបង្ហាញពី រថយន្តអគ្គិសនីសុទ្ធដ៏ប្រណីត Maextro S800 របស់ Huawei បានបើកបរដោយស្វ័យប្រវត្តិគ្មានមនុស្សបើក ទៅកាន់ទីតាំងស្ថានីយសាកថ្មនោះ នៅពេលដំណើរការមុខងារ Unmanned robotic arm fuction នោះដៃមនុស្សយន្តចាប់ផ្តើមសម្គាល់មុខងារ នឹងដោតបញ្ចូលទៅសាក និងដកចេញដោយស្វ័យប្រវត្តិនៅពេលសាកថ្មពេញ ។
គួរឲ្យដឹងថា ស្ថានីយសាកថ្មស្វ័យប្រវត្តិ Huawei robotic EV Changer ត្រូវបានបំពាក់លើឆ្នាំងសាកទំនើបកម្លាំង ៦០០ គីឡូវ៉ាត របស់ Huawei ដែលអាចផ្តល់ថាមពលបាន ១០០ គីឡូវ៉ាត់ម៉ោង ក្នុងរយៈពេល ១០ នាទី គ្រោងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ ។