ញាក់សាច់! Huawei Aito M8 ទទួលបានការបញ្ជាទិញ ១០ម៉ឺនគ្រឿង ក្នុងរយៈពេល ១ខែប៉ុណ្ណោះ

[បរទេស] កាលពីដើមខែមិនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសដាក់លក់ Pre-sale នៅរថយន្ត Aito M8 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខណៈពេលនេះ ក្រុមហ៊ុមបញ្ជាក់ថា ទទួលបានការបញ្ជាទិញដល់ទៅ ១០០ ០០០ គ្រឿងហើយ នៅប្រទេសចិន ។

រថយន្ដនេះ ប្រើប្រាស់ម៉ាស៊ីន ១.៥ លីត្រនិងជំនួយដោយម៉ូទ័រអេឡិចអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥២៦ សេះ ផ្គួបជាមួយអាគុយទំហំ ៥២ គីឡូវ៉ាត់ម៉ោង អាចបើកបាន ៣១០គីឡូម៉ែត្រ បើប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំងអាចបើកបរបាន ១ ៥២៦ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងត្រកូល Aito ទាំងអស់ ជាមួយប៉ាណាបិទជិត ចង្កៀងមុខប្រភេទ Pixel-LED  រ៉ាដាលើដំបូល ទ្វារដៃប្រភេទ semi-hidden door handles ព្រមទាំងថាសកង់ស្ព័រទំហំធំជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Huawei Harmony Smart Cockpit ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADS 3.0 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម