ញាក់សាច់! Toyota ចេញឡានថ្មីនៅថៃ មានតម្លៃលក់ទាបជាង Fortuner G ដល់ ៤ពាន់ដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Toyota Fortuner S ដែលជារថយន្ត SUV ខ្នាតមធ្យមថ្មីដែលបានបញ្ចេញនៅក្នុងទីផ្សារប្រទេសថៃ ដោយមានគោលបំណងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ជាមួយតម្លៃលក់សមរម្យជាងមុន ពោលរថយន្តនេះមានតម្លៃលក់ទាបជាង Fortuner G ចំនួន ៤ ១៧០ដុល្លារ គឺមានតម្លៃលក់ផ្លូវការត្រឹមតែ ៣២ ១៧០ ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសថៃ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធបើកបរប៉ុង១ RWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកខាងក្រៅរបស់ Toyota Fortuner S មានការរចនារូបរាងស្រដៀងនឹង Fortuner G និង Q ដោយផ្តោតទៅលើការរចនាផ្នែកខាងមុខជាមួយចង្កៀង LED bi-beam និងថាសកង់ទំហំ ១៧អ៊ីញ ប៉ុន្តែមានទំហំទាបជាង Fortuner G ។

សម្រាប់ផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កម្សាន្ត touchscreen គាំទ្រ មុខងារ Apple CarPlay, Android Auto និងកាមេរ៉ានៅផ្នែកខាងក្រោយ ក៏ដូចជាម៉ាសុីនត្រជាក់ស្វ័យប្រវត្តិ ប៉ុន្តែមិនទទួលបានដំបូល roof rails កៅអីស្បែក ប្រព័ន្ធ Toyota Safety Sense ប៊ូតុង push to start button និង ប្រព័ន្ធប្រអប់លេខដៃនោះទេ តែកៅអីគឺប្រើប្រាស់ប្រភេទក្រណាត់ជំនួសវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម