ឡាន Toyota Corolla Cross លក់នៅវៀតណាម តម្លៃមិនខុសពីនៅថៃប៉ុន្មានឡើយ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​លក់​រថយន្ត Corolla Cross ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​ប្រទេស​ថៃ​បាន​មិន​ដល់​មួយ​ខែ​ផង។

រថយន្ត​ដែល​ដាក់​លក់​នៅ​វៀតណាម មាន​ចំនួន​បី​ប្រភេទ ដែល​ក្នុង​នោះ​មាន​ប្រភេទ 1.8G ប្រភេទ 1.8V និង​ប្រភេទ 1.8HV។ ប្រភេទ​ 1.8G និង 1.8V មាន​ប្រើ​ប្រាស់​ម៉ាស៊ីន ១,៨លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ១៣៨សេះ។ ចំណែក​ 1.8HV វិញ​មាន​បំពាក់​ម៉ាស៊ីន Hybrid ដោយ​ម៉ាស៊ីន​សាំង ១,៨លីត្រ ផលិត​កម្លាំង​បាន ៩៧សេះ ហើយ​មាន​ម៉ូទ័រ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន ៧២សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Corolla Cross ​ប្រភេទ 1.8V និង 1.8HV នឹង​ដាក់​លក់​នៅ​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ដោយ​​ប្រភេទ 1.8V មាន​តម្លៃ​ប្រមាណ ៣៥ ៤៤៤​ដុល្លារ និង​ប្រភេទ 1.8HV មាន​តម្លៃ​ប្រមាណ ៣៩ ៣៣០​ដុល្លារ។ ចំពោះ​ប្រភេទ 1.8G មាន​តម្លៃ​ប្រមាណ ៣១ ១១៨​ដុល្លារ រំពឹង​ថា​នឹង​លក់​នៅ​ក្នុង​ខែ​កញ្ញា។ តម្លៃ​របស់ Corolla Cross នៅ​វៀតណាម​ហាក់​មិន​ខុស​ពី​ប្រទេស​ថៃ​ប៉ុន្មាន​ឡើយ ដែល​នៅ​ថៃ​មាន​តម្លៃ​ចន្លោះ​ពី​ប្រមាណ​ ៣០ ៩៣២​ដុល្លារ ទៅ​ប្រមាណ ៣៨ ៦៧៧​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម