ញាក់! ឡាន Aston Martin មួយម៉ូដែលនេះ តម្លៃជិត ២ លានដុល្លារ លក់ដាច់គ្មានសល់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Aston Martin បានធ្វើការដាក់លក់នៅរថយន្ត Aston Martin Valour ផលិតតែ ១១០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ១,២៩ លានដុល្លារ ដល់ ១.៩៤ លានដុល្លារ ខណៈពេលនេះ ក្រុមហ៊ុនរបស់អង់គ្លេសប្រកាសថា ខ្លួនបានលក់រថយន្តនេះអស់ហើយត្រឹមរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ ។

រថយន្តទំនើបដែលមានម៉ាស៊ីនខាងមុខបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិធីបុណ្យ Goodwood Festival of Speed ​​ កាលពីដើមខែនេះ កន្លងទៅ ដែលមានលក្ខណៈពិសេសការរចនាដែលបំផុសគំនិតដោយ V8 Vantage ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៧០៥ សេះ និងកម្លាំងរមួល ៧៥៣ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ត្រឹមរយៈពេល ៣,៤ វិនាទី និងមាន top-speed ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ។

គួរបញ្ជាក់ផងដែរ សម្រាប់រថយន្តទាំង ១១០ គ្រឿងនឹងនេះ ក្រុមហ៊ុននឹងធ្វើការដឹកជញ្ចូនដល់អតិថិជននៅចន្លោះខែកញ្ញា និងខែធ្នូ ក្នុងឆ្នាំនេះតែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម