Aston Martin DB12 អ្នកស្នងតំណែងថ្មី នឹងជារថយន្តដែលកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ត្រកូល DB

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស Aston Martin បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Aston Martin DB12 ថ្មី ដើម្បីអបអរខួបលើកទី ១១០ ឆ្នាំរបស់ក្រុមហ៊ុន ជាអ្នកស្នងដំណែង DB11 ដែលផ្តោតលើភាពប្រណិត និងជារថយន្តដែលកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ម៉ូដែល DB ។

Aston Martin DB12 ត្រូវបានផលិតនៅលើគ្រោងឆ្អឹងកែលម្អឡើងវិញផ្តល់នៅភាពរឹងមាំជាងមុន ៧% ដែលជំនួយដល់ប្រព័ន្ធជើងក្រោមបានយ៉ាងល្អ និងបានបំពាក់ដុំហ្វ្រាំងធ្វើពីកាបូនសេរ៉ាមិចដែលជួយកាត់បន្ថយទំងន់ ២៧ គីឡូក្រាម ។ ចំពោះនៅផ្នែកខាងក្រៅត្រូវបានរចនាឡើងវិញទាំងស្រុង មានប៉ាណាទំហំធំជាងមុន សំណុំចង្កៀងមុខ LED ថ្មី និងឡូហ្គោ Aston Martin ផងដែរ។ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១ អ៉ីញរចនាថ្មី ដែលមានទម្ងន់ស្រាលជាងថាសកង់នៅលើម៉ូដែល DB11 ៨ គីឡូក្រាម ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 5s ដែលមានមុខងារកាត់បន្ថយសំលេងចូលទៅផ្នែកខាងមុខ ២០% ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងក៏ត្រូវបានរចនាឡើងវិញ ផ្តោតលើភាពកាន់តែទំនើប ដែលបានតុបតែងជាមួយគ្រឿងបរិក្ខាមានតម្លៃខថ្លៃៗ ដូចជាឈើ, Carbon fiber និងអាលុយមីញ៉ូមជាដើម ។ លើសពី បំពាក់ដៃចង្កូតរចនាថ្មី កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តកំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ក៏ដូចជាការភ្ជាប់ 4G និងឧបករណ៍បំពងសំឡេងចំនួន ១១ ចំនុចជាស្តង់ដារ កៅអីបែបស្ព័រ Carbon fiber performance seat និងឧបករណ៍បំពងសំលេងដ៏ប្រណិតម៉ាក Bower & Wilkins ចំនួន ១៥ ចំនុចជាជម្រើស ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 ផលិតដោយក្រុមហ៊ុន Mercedes មានកម្លាំង ៦៧១ សេស និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើរយះពេល ៣,៦ វិនាទី និងមាន top speed ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម