ដាក់ចេញលក់បាន ២ម៉ោង ឡានរបស់ Hauwei មួយនេះ ទទួលបានការកក់ដល់ទៅ ១មុឺនគ្រឿង

[ទីផ្សារបរទេស] បន្ទាប់ពីក្រុមហ៊ុន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Huawei Aito M9 ប្រភេទ SUV លំដាប់ខ្ពស់ ជាមួយតម្លៃលក់ចាប់ពី ៦៥ ៧៥០ ដុល្លារ ដល់ ៧៩ ៧៥០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ដោយត្រឹមរយៈពេល ២ម៉ោងប៉ុណ្ណោះ ទទួលបានការកក់ទុកមុនរហូតដល់ទៅ ១០ ០០០ គ្រឿង ។

Huawei Aito M9 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីអាលុយមីញ៉ូម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥២៣ សេះ និងកម្លាំងរមួល ៦៧៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ ត្រូវបានរចនាឡើងប្រព័ន្ធជ្រែកខ្យល់ aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0,២៦៤ Cd ប៉ុណ្ណោះ ។ រថយន្តនេះ បានបំពាក់ជាមួយចង្កៀងមុខ LED Projector ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ ហើយក៏ទទួលយកប្រព័ន្ធជំនួយការបើកបររបស់ Huawei ADS 2.0 ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ រួមមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងអេក្រង់ផ្នែកអ្នកដំណើរទំហំ ១៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបតិ្តការ Huawei Harmony OS system ព្រមទាំងអេក្រង់កំសាន្តទំហំ ១០ អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ និងជួរទី៣ ឧបករណ៍បំពងសំឡេង ២៥ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម