ដឹងទេ! ពេលបងប្អូនត្រូវការស្នើសុំសេវាចំនួន៣នេះ គឺត្រូវការឯកសារឆៀកចាំបាច់បំផុត

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬ ឆៀកបានត្រឹមត្រូវស្របតាមច្បាប់ និងតាមកាលកំណត់ មិនត្រឹមតែបានជួយបង្កើនសុវត្ថិភាព កាត់បន្ថយការចំណាយលើការជួសជុល និងរួចផុតពីការផាកពិន័យនានាប៉ុណ្ណោះទេ ប៉ុន្តែឯកសារឆៀកដែលមានសុពលភាព ក៏ត្រូវបានប្រើប្រាស់ចាំបាច់ក្នុងពេលស្នើសុំសេវាចំនួន៣ទៀតផងដែរ រួមមាន៖

១. ការចុះបញ្ជីយានយន្ត តម្រូវការឯកសាររួមមាន អត្តសញ្ញាណបណ្ណ, បង្កាន់ដៃពន្ធយានយន្ត, លិខិតទិញលក់ និងវិញ្ញាបនបត្រឆៀក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ការផ្ទេរកម្មសិទ្ធិយានយន្ត ឬកាត់ឈ្មោះ តម្រូវការឯកសាររួមមាន៖ ពាក្យសុំផ្ទេរកម្មសិទ្ធិ, អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ, បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី និងផ្លាកលេខ, លិខិតទិញលក់, វិញ្ញាបនបត្រឆៀក, កិច្ចសន្យាធានាដែលបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល (ករណីមិនមានម្ចាស់ដើម) និងបង្កាន់ដៃពន្ធផ្លូវ។

៣. ការបំពាក់ឧបករណ៍ ETC នៅលើផ្លូវល្បឿនលឿន តម្រូវការឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណ, កាតគ្រី និងវិញ្ញាបនបត្រឆៀក។ សូមជម្រាបថា បន្ទាប់ពីរថយន្តត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀករួចរាល់ ដោយទទួលបានលទ្ធផលជាប់ គឺនឹងទទួលបានទាំងវិញ្ញាបនបត្រ និងលតាបត្រឆៀកតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម