ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ រថយន្តកែច្នៃឡើងស៊េរី តើអាចចូលឆៀកបានដែរឬទេ និងត្រូវការឯកសារអ្វីខ្លះ?

រថយន្តកែច្នៃឡើងស៊េរី តើអាចចូលឆៀកបានដែរឬទេ និងត្រូវការឯកសារអ្វីខ្លះ?

ជាទូទៅ នៅពេលយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក ប្រសិនបើជារថយន្តថ្មី ត្រូវការឯកសារភ្ជាប់ អត្តសញ្ញាណបណ្ណ និងបង្កាន់ដៃពន្ធយានយន្ត ហើយបើជារថយន្តដែលត្រូវបន្តសុពលភាព ត្រូវការឯកសារភ្ជាប់ បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រឆៀក។

យ៉ាងណាមិញ បើសិនជារថយន្តនោះមិនថាថ្មី ឬចាស់នោះទេ ដែលត្រូវបានកែច្នៃដំឡើងសេរ៊ី ក៏នៅតែអាចយកចូលឆៀកបានផដែរ ប៉ុន្តែទាល់តែមានឯកសារភ្ជាប់មកជាមួយ ១ទៀត គឺលិខិតអនុញ្ញាតឲ្យកែច្នៃដំឡើងយាន។ វាជាវិញ្ញាបនបត្រទទួលស្គាល់យានជំនិះកែច្នៃដំឡើង ដែលទទួលស្គាល់ដោយ គណៈកម្មការត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

Processed with MOLDIV

គួរដឹងថា ការកែច្នៃដំឡើងយានជំនិះ គឺតម្រូវឲ្យអនុវត្តនៅតាមយានដ្ឋានកែច្នៃដំឡើង ដែលមានលិខិតអនុញ្ញាតអាជីវកម្មតែប៉ុណ្ណោះ ហើយរាល់ការកែច្នៃដំឡើងយានជំនិះគ្រប់ប្រភេទ ម្ចាស់យានដ្ឋានត្រូវបំពេញពាក្យស្នើសុំ និងត្រូវមានលិខិតអនុញ្ញាតឲ្យកែច្នៃដំឡើងយានជំនិះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការកែច្នៃដំឡើងយានជំនិះ និងយានជំនិះដែលបានកែច្នៃដំឡើងរួច គឺត្រូវស្របតាមបទដ្ឋានបច្ចេកទេសដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមច្បាប់របស់កម្ពុជា។ ចំពោះ យានដ្ឋានដែលធ្វើសកម្មភាពកែច្នៃដំឡើងយានជំនិះ មិនមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ប្រឈមនឹងការបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងផ្ទាល់តែម្តង៕

Processed with MOLDIV
ផ្ទាំងផ្សាយពាណិជ្ជកម្ម